លោកជំទាវបណ្ឌិតបាន ស្រីមុំ ចូលរួមក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវ ប្បធម៌ជាតិ ”
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ក្រោមប្រធានបទ “យុវជនដើម្បីវ ប្បធម៌ជាតិ ” ស្របតាមពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ក្នុងគោលបំណងដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ” ជាពិសេសស្របពេល ដែលប្រទេសជាតិយើង បាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៍ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប។
បើតាមរបាយការណ៍ស្វាគមន៍របស់លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹ ងថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺមានគោលបំណងផ្សព្វផ្សាយ ជម្រុញការផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ជួយក្រើនរំលឹកនិងបំផុសស្មារតី មនសិកា ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី ឱ្យមានការតព្វកិច្ច ក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រ ពៃណីរបស់ជាតិ ឱ្យបានគង់វង្ស និងស្ថិតស្ថេរ សម្រាប់កូនចៅជំ នាន់ក្រោយៗទៀត ហើយការយល់ដឹង កាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ ដែលជាធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ទាំងក្នុង និងក្រៅប្រទេស ទទួលបាននូវប្រភពចំណូលមួយកម្រិតទៀត។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យវប្បធម៌ នៅតែជាប ញ្ហាដែលត្រូវខិតខំដោះស្រាយយ៉ាងសកម្មបំផុត និងគ្មានទីបញ្ចប់ ដើម្បីឈានទៅរកសាកលភាវូបនីយកម្មដោយឆាប់រហ័ស ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបាននឹងកំពុងមានវិធានការជាបន្តបន្ទាប់ រាំងខ្ទប់នូវការហូរចូលដោយសេរីនៃវប្បធម៌បរទេស និងវប្បធម៌ពាលាអាវ៉ាសែ ដែលកំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរមួយចំនួនឱ្យស្ម័គ្រចិត្តទទួលយកដោយពុំដឹងខ្លួន ដោយបំភ្លេចអស់នូវអត្តសញ្ញាណរបស់ជាតិខ្លួន បណ្តោយឱ្យកេរ្តិ៍ដំណែល ប្រពៃណីទំនៀមទម្លាប់ របស់ជាតិត្រូវអន់ថយ ដូច្នេះការបាត់បង់នូវតម្លៃវប្បធម៌ខ្មែរ គឺជាការបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌រូបី និងអរូបីជាដើម។
លោកជំទាវបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍សកម្មភាពការងារវប្បធម៌ ដូចជា កិច្ចការគ្រប់គ្រង ជំនាញនៃវប្បធម៌ មានសកម្មភាពរឹងមាំជាបណ្តើរៗគួរឱ្យកត់សម្គាល់ ដោយមានកិច្ចសហ ការគ្នាធ្វើឱ្យមានភាពប្រក្រតីក្នុងសង្គមជាតិ ហើយលទ្ធផលការងារដែលទទួលបានកន្លងមក អាស្រ័យ ដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំ បាករបស់មន្ត្រីរាជការគ្រប់មូលដ្ឋាន ព្រមទាំងមានការចូលរួមពីសាធារណៈទូទៅផងដែរ។
លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរ បស់ថ្នាក់ ដឹកនាំ មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្ត ព្រមទាំងសិល្បករ សិល្បការិនីទាំងអស់ ដែលបាន ខិតខំបម្រើវិស័យវប្បធម៌ និងសិល្បៈនៅក្នុងខេត្តប៉ៃលិន របស់យើង មានភាពល្បីរន្ទឺ សុះសាយ ជាពិសេសបានសហការគ្នា បង្កើតឱ្យមានទស្សនីយភាពយ៉ាងខ្ញៀវខ្ញារ នៅក្នុងពិធីដ៏មាន សារៈសំខាន់មួយនេះ និងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លង ទៅថ្មីៗនេះ៕