មេ​ប៉េអិម​ស្នាក់​ការ​B06 ប្រចាំ​​ឃុំ​ផាត់​សណ្ដាយ​​ រង​ការ​ចោទ​ប្រកាន់​ថា​​ ដើរ​ជំរិត​ទា​លុយ​​៧០ទៅ៨០​ម៉ឺន​រៀល ​ពី​បទ​ល្មើស​នេសាទ​​

178

កំពង់ធំ ៖ លោក​អនុសេនីយ៍ឯក ​ឡុង វឿន ​មេ​ស្នាក់​ការ​អាវុធហត្ថ​B06​ ប្រចាំ​នៅ​ឃុំ​ផាត់​សណ្ដាយ​ រងការ​​ចោទ​ប្រកាន់​​ពី​ប្រជា​នេសាទ​ថា​ អស់​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ ​ពួកគាត់​​ប្រកប​មុខ​របរ​នេសាទ​ លក្ខណៈ​គ្រួសារ​មានការ​លំបាក​ណាស់​ព្រោះ​អី​តាំងពី​លោក ​ឡុង​ វឿន​ ឡើង​កាន់​តំណែង​ជា​មេ​ស្នាក់ការ​មក​គឺ​លោក​មិន​យល់​អំពី​ស្ថានភាព​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ផ្ទៃ​ទឹក​លំបាក​យ៉ាងម៉េច​នោះ​ទេ…?។

កាលពី​​ថ្ងៃទី​០១ ​ខែ វិច្ឆិកា ​ឆ្នាំ​២០២០ ​ម្សិលមិញ​នេះ ប្រជា​ពលរដ្ឋ​ រស់នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ ​​​​ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​យើង​ ​បន្ត​ទៀតថា​ ជំនាញ​ផ្សេងៗ​ និង​ស្ថាប័ន​ផ្សេងៗ​ស្រួល​និយាយ​គ្នា​ទេ​ តែ​ពោះ​លោក ​ឡុង​ វឿន ​វិញ​លំបាក​និយាយ​គ្នា​ណាស់​ព្រោះ​អី​លោក​ទា​ពី​ប្រជាពលរដ្ឋ​ដាក់​លប​មួយ​កន្លែង​៧០ម៉ឺន​រៀល​ទៅ៨០ម៉ឺន​រៀល​ នៅពេលដែល​ប្រជាពលរដ្ឋ​សូម​អង្វរករ​ សុំអោយ​ចុះ​នៅ​ត្រឹម​តែ៣០ម៉ឺន​រៀល​ លោក ​ឡុង ​វឿន​ ដាច់ត្រឹម​៤០ម៉ឺន​រៀល ​បើ​ដាក់​បាន​ដាក់​ចុះ​ បើ​មិន​ដាក់​បានទេ​ ក៏​ឈប់​ទៅ​ ។

ប្រជាពលរដ្ឋ​ បាន​បន្ថែម​ទៀតថា ​មាន​ប្រជាពលរដ្ឋ​ ប្រហែល៤០ ​ភាគរយ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ ​កំពុងតែ​រៀបចំ​ផ្តិតមេដៃ​ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ចំពោះ​លោក​ ឡុង​ វឿន ​ដែល​កំពុងតែ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ ជាមួយ​ប្រជាពលរដ្ឋ​សព្វថ្ងៃនេះ​ នៅក្នុង​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង។

ពាក់​ព័ន្ធ​ព័ត៌មាន​ចោទ​ប្រកាន់​ខាងលើ​នេះដែរ ​លោក​អនុសេនីយ៍ឯក ​ឡុង ​វឿន​ ​មេ​ស្នាក់​ការ​អាវុធហត្ថ​B06​ ​​បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០២០ថា ​កាលណា​ចុះ​ធ្វើការ​តែងតែ​ប៉ះពាល់​ហើយ​ជៀស​មិន​ផុត​ទេ​ ហើយ​លោក​ក៏បាន​ឆ្លើយ​បដិសេធ​ទៅលើ​សាច់រឿង​ដែល​ប្រជាពលរដ្ឋ​ រង​ការចោទប្រកាន់​មក​លើ​រូបលោក​ផងដែរ។

ទោះបី​យ៉ាងណាក៏ដោយ​ ប្រជាពលរដ្ឋ ​សូម​ឱ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ជាក់លាក់​ចំពោះ​ករណី​ខាង​លើនេះ ​និង​សំណូមពរ​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ហុង ​ថុល​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ និង​ឯកឧត្តម ​សុខ លូ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ​មេត្តា​ជួយ​មើល​ទង្វើ​របស់​លោក ​ឡុង ​វឿន​ មេ​ស្នាក់​ការ​អាវុធហត្ថ​B06​ ​​​បុគ្គល​ម្នាក់​នេះ​ផង​​៕

ដោយ ៖ ខ្មែរពិត 015 410 999 , 068 59 4000

ចំណែក