រថយន្ត TUNDRA បើកឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងាជើង
បាត់ដំបង ៖ រថយន្ត TUNDRA មួយគ្រឿង បើកឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងាជើង នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ ចំណែករថភ្លើងបន្តដំណើរបើកទៅមុខបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យវាស់វែង ធ្វើកំណត់ហេតុស្ទូចយករថយន្ត ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ សាលី