សៀមរាប ៖ ទេសចរចំនួនជាង១៤ម៉ឺននាក់ បានទៅលេងខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក ដែលចំ នួននេះ គឺធ្លាក់ចុះជាងឆ្នាំមុន តែទោះជាយ៉ាងណាក៏ដោយ ទេសចរ បានសរសើរថា ឆ្នាំនេះ តំបន់អង្គរ ត្រូវ បានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អ។
ភ្ញៀវទេសចរ បានលើកឡើងថា ពួកគេ មានអារម្មណ៍ស្រស់ស្រាយនៅពេលឃើញតំបន់អង្គរ ត្រូវ បានរៀបចំបានល្អប្រសើរ ខុសពីបណ្ដាឆ្នាំមុនៗ ។
របាយការណ៍មន្ទីរទេសចរណ៍ បានឱ្យដឹងថា ខេត្តសៀមរាប រយៈពេលថ្ងៃឈប់សម្រាកបីថ្ងៃនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចំនួនជាង១៤ម៉ឺននាក់ គឺធ្លាក់ចុះជាងឆ្នាំមុន។ខេត្តសៀមរាប បច្ចុប្បន្ន ក្រៅទីតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ ដែលមានស្រាប់ ក៏ មានរមណីយដ្ឋានកែច្នៃថែមទៀតផង ដើម្បីទាក់ទាញទេសចរក្នុងស្រុក ខណៈដែលទេសចរក្រៅប្រទេស មានការធ្លាក់ចុះយ៉ាងគំហុក ដោយសារវិបត្តិកូវីដ១៩នោះ៕