ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តបាត់ដំបង! កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

លោកអនុសេនីយ៍ឯក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចក្រុម០៧ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោកប្រធានផ្នែកដដែលបានបញ្ជាក់ថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ហឿន ជាតិ បានផឹកស្រាវឹងរួចយកខ្នងពូថៅវាយទៅលើជនរងគ្រោះឈ្មោះ អ៉ិត សុភុនវាសនា ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ បណ្តាលអោយរងរបួសភ្នែកខាងឆ្វេងចេញឈាម ភ្លាមនោះក្រោយទទួលពាក្យបណ្តឹង និងដោយមានការអនុញ្ញាតពីលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែផង លោកបានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យភ្លាមៗនៅនិងកន្លែងផងដែរ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យរួមនឹងវត្ថុតាងរហូតមកដល់ពេលនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី។

CATEGORIES
Share This