ឃាត់ខ្លួនជនសង័្សយ០២នាក់ក្នុងករណីរំលោភលេីទំនុកចិត្តនិងអ្នកទទួលបញ្ចាំ

ខេត្តបាត់ដំបង! ដោយអនុវត្ត​តាម​យោបល់ដឹកនាំរប​ស់​លោក​ឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងក៏ដូចជាយោ​បល់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការ​ងារ​​នគរបាល​ព្រហ្ម​ទណ្ឌ​ និងដោយបានការ​សម្រ​បស​ម្រួល​លេី​នីតិវិធី​ពី​ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងផងនោះ លោក​វរ​ សេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យន​គរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការបង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ រំលោភលើទំ​នុក​ចិត្ត(​បញ្ចាំម៉ូតូ)០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០២នាក់​។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ​ ប៉េ សីហា (ហៅខ្វាក់) ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ មានទីលំនៅ​ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង​(អ្នកយកម៉ូតូទៅបញ្ចាំ) ទី២-ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អា​យុ​ ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបា​ត់ដំបង(ម្នាស់អ្នកទទួលបញ្ចាំ)

និងដកហូតវត្ថុតាង

– ម៉ូតូ​ម៉ាកហុងដាឌ្រីមចំនួន ០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ចំនួន០៣គ្រឿង។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី​ ១៣ ខែឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​ប្រមាណ១៥និង៣០​នាទី​នៅ​ចំណុច​ភូមិ​រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ជនសង្ស័យ​ឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤​៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីទៅញ៉ាំអី តែពេលខ្ចីម៉ូតូបាន​ហេីយក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន​ ដោយគ្មានឯកសារអ្វីទាំងអស់ ។

ដោយឃើញសកម្មភាពរបស់ជនសង័្សយបែប​នេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមក​សមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត ទើបសមត្ថកិច្ចឈានដល់ការឃាត់​ខ្លួនជនសង័្សយ រួចនាំទៅ​ដល់កន្លែងទទួលបញ្ចាំឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន០៩គ្រឿង។

បច្ចុប្បន្ន​ ជនសង្ស័យនិងម្ចាស់ទទួលបញ្ចាំត្រូវបានសមត្ថកិច្ចការិយាល័យ​ជំនាញ​កំពុង​ក​សាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់​ការ​បន្ត​តាម​នីតិវិធី​  រីឯម៉ូ​តូជនងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕

CATEGORIES
Share This