រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ០១លាននាក់

បាត់ដំបង ៖ គិតត្រឹមរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងទីតាំងសង្ក្រាន្តបាត់ដំបង សរុបចំនួន ១,០៧៣៦៤៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១,០៧១.៥៥៥នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២,០៩១នាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង០១លាននាក់ ក្នុងនោះនៅថ្ងៃទី០១  ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ១៥៩,១៦៩នាក់ ក្នុងនោះ-ភ្ញៀវទេសចរជាតិមានចំនួន ១៥៨,៧១១ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៤៥៨ នាក់។

នៅថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ៣៩៥,១៨៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៩៤,៤៦៨នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧២១នាក់។

នៅថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ៥១៩,២៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥១៨,៣៧៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៩១២នាក់ ៕
ដោយ ៖ សាលី

CATEGORIES
Share This