ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ជាមួយថ្នាំញៀន មួយចំនួនធំ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀនមួយចំនួនធំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ២៣ឆ្នាំ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ដូចជា៖ ម្សៅម៉ត់សថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣៦កូនថង់, ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី) ចំនួន ៥១គ្រាប់, ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ V l ចំនួន៣៧គ្រាប់, ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន១៤គ្រាប់, ថ្នាំគ្រាប់ពណ៍ផ្កាឈូកមានរូបម្គុដពីលើ    ចំនួន១៨គ្រាប់, ថ្នាំគ្រាប់សំបកពណ៍ឈាមជ្រូកចំនួន១០គ្រាប់, ថ្នាំកញ្ចប់ពណ៍ខៀវចំនួន១៥កញ្ចប់, ថ្នាំកាហ្វេសប្បាយចំនួន០១កញ្ចប់, ថ្នាំយិន សុីន០១កញ្ចប់, ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់, ហឹបដែកចំនួន០១ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This