សិស្សនិស្សិតចំនួន ១៦៥អង្គ​នាក់នៃសកលវិទ្យាល័យបៀលប្រាយ ទទួលវគ្គស្តីពីសង្រ្គោះ និងពន្លត់អគ្គិភ័យ

ខេត្តបាត់ដំបង! សិស្សនិស្សិតចំនួន ១៦៥អង្គ​នាក់នៃសកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបងទទួលវគ្គផ្សព្វផ្សាយស្វែងយល់ស្តីពីរបៀបសង្រ្គោះ និងពន្លត់អគ្គិភ័យ។

ពិធីនេះដែរប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នៅសកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបាត់ដំបង (UBB) ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការបង្ហាត់បង្រៀនផ្ទាល់ពីលោកវរសេនីយ៍ទោ សោម ពិសិដ្ឋនា​យរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័​យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានសិស្សនិស្សិតចូលរួមសរុបចំនួន ១៦៥អង្គ​នាក់ (ស្រី១២៥នាក់/ព្រះសង្ឃ០១អង្គ) ដែលក្នុងនោះមានតំណាងសាស្រា្តចារ្យសកលវិទ្យាធិការ សក​លវិទ្យាធិការរង និងលោកគ្រូចំនួន០៨នាក់ផងដែរ ។

លោកវរសេនីយ៍ទោ សោម ពិសិដ្ឋ នាយរងការិ​យាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានឧទ្ទេសនាម លើខ្លឹមសារស្តីពីរបៀ​ប​ស​ង្រ្គោះ និងពន្លត់អគ្គិភ័យ ដល់សិស្សនិស្សិតដើម្បីឱ្យគាត់បានជ្រាប និងយល់ដឹងកាន់តែច្បាស់ ហើយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងបងប្អូនរបស់ពួកគាត់ នៅក្នុងសហគមន៍ដែលគាត់រស់នៅ ។

លោកវរសេនីយ៍ទោ សោម ពិសិដ្ឋ បានបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះចង់ឲ្យសិស្សនិស្សិតទាំងអស់មានសមត្ថភាពយល់ដឹងពីស្ថានភាពទូទៅនៃអគ្គិភ័យដែលកើតឡើង , ចេះប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ និងសម្ភារៈផ្សេងៗដែលអាចពន្លត់អគ្គិភ័យបាន , មានចំណេះដឹងពីវិធានការបង្ការអគ្គិភ័យ , រកវិធីផ្សេងៗដើម្បីជួយសង្រ្គោះ និងបញ្ឈប់អគ្គិភ័យ , ជួយសង្រ្គោះជនរងគ្រោះ និងជម្លៀសពួកគេឱ្យមានសុវត្ថិភាព ។

CATEGORIES
Share This