ឯកឧត្តម អ៉ិត ដារ៉ា អនុរដ្ឋលេខាធិការ អញ្ជើញកាត់ខ្សែបូឆ្លងសាលាឆាន នៅឯកឧត្តមស្រុកពួក

សៀមរាប ៖ ឯកឧត្តម អ៉ិត ដារ៉ា រដ្ឋលេខាធិការកិច្ចការព្រំដែន កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីកាត់ខ្សែបូឆ្លងសាលាឆទានមួយកន្លែង ដែលស្ថិតនៅភូមិព្រះអង្គទ្រង់ ឃុំល្វាស្រុកពួក ខេត្តសៀមរាប ។

ពិធីឆ្លងសាលាឆទាននេះ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូសិរីវេទី អគ្គធម្មោ បណ្ឌិតម៉ក់ ប៉ឹង ព្រះគ្រូអនុគណស្រុកពួក លោកស៊ិន ចាន់ថុល អភិបាលស្រុកពួកព្រមទាំងអស់លោកលោកស្រីនៃកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងពុទ្ធបរិស័តប្រជាពលរដ្ឋនៃឃុំល្វាជាច្រើននាក់បានចូលរួមយ៉ាងច្រើន។

យោងតាមរបាយការណ៍គណកម្មាការកសាងបានអោយដឹងថាសាលាឆាននេះត្រូវបានផ្តួចផ្តើមកសាងដោយឯកឧត្តមអិត ដារ៉ានិងលោកជំទាវក្នុងនោះឯកឧត្តមបានចូលរួមជាថវិការកសាងចំនួនពីរពាន់ដុល្លានិងបានចូលរួមកសាងបន្ទប់ទឹកប្រុសស្រីនៅសាលាឆទាននេះចំនួន១០លាន់បន្ថែមទៀតក្រៅពីនោះជាថវិការរបស់សប្បុរស់ជននៅប្រទេសកាណាដានិងបងប្អូនពលរដ្ឋនិងពុទ្ធបរិស័តក្នុងភូមិ។សម្រាបសំណង់សាលាឆទាននិងការទិញដីសាងសង់សរុបទាំងអស់ជិតបីម៉ឺនដុល្លាដោយសង់ពីបេតុងដំបូលក្បឿងមានទំហុំ១០គុណនឹង៨ម៉ែត្រ។

ជាមួយនឹងការផ្តួចផ្តើមកសាងសាលាឆទាននេះអាជ្ញាធរស្រុកនិងពលរដ្ឋមូលដ្ឋានបានថ្លែងអរគុណឯកឧត្តមអិតដារ៉ានិងសប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសដែលបានផ្តល់ថវិការក្នុងការទិញដីនិងកសាងសាលាឆទាន់មួយនេះ៕

CATEGORIES
Share This