រថយន្តនីសាន់ បែកកង់ក្រោយក្រឡាប់ចូលព្រៃ បណ្តាលអោយស្លាប់និងរបួស មនុស្ស០៣នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់ក្មេងស្រីជំទង់ម្នាក់ បានស្លាប់ និងមនុស្សប្រុសស្រី០២នាក់ រងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅវេលាទាបភ្លឺថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង2A-4562 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាប្រពន្ធ និងកូនស្រីជំទង់ម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តបានបែកកង់ ហើយបានក្រឡាប់ជាច្រើនត្រឡប់ចូលក្មុងព្រៃ បណ្តាលអោយអ្នកបើកបរសន្លប់ស្តូកស្តឹង អ្នករួមដំណើរជាក្មេងស្រីជំទង់ម្នាក់ស្លាប់ភ្លាមៗ និងស្រីម្នាក់ទៀតរងរបួសក្បាល និងដៃបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តត្រូវបានយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ សាលី

CATEGORIES
Share This