ការប្រកួតពានរង្វាន់ បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើង នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ក្រុមបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ បានប្រកួតជាមួយ VIP អង្គរសៀមរាប។
ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងនេះ គឺ ខេត្តបន្ទាយមានជ័យ ធ្វេីជាម្ចាស់ផ្ទះ ដែលរៀបចំឡើងដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅតារាងបាល់ទាត់ស្មៅសប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការប្រកួតនេះ មានការចូលរួមពីក្រុមកីឡាចំនួន៣ក្រុម គឺ ក្រុមកីឡាមកពីររាជធានីភ្នំពេញ, សៀមរាប និងប៉ៃលិន ដើម្បីលើកស្ទួយវិស័យកីឡា ឱ្យរីកចម្រើន ក្រោមម្លប់សន្តិភាព។
ជាលទ្ធផល នៃការប្រកួត ក្រុមហាជនខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់ផ្ទះទទួលបាន ៣គ្រាប់ និងក្រុម VIP អង្គរសៀមរាបទទួលបាន 0 ដូច្នេះក្រុមកីឡាដែលជាម្ចាស់ផ្ទះ នឹងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ យកលេខ១ និង២ នារសៀលថ្ងៃដដែល ៕