ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ជាង១០០នាក់ ចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណជាង១០០នាក់ ធ្វើការចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់នៅរដូវប្រាំងដែលតែងតែប្រឈមក្នុងការខ្វះខាតទឹក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក លីវ សុគុណ មេឃុំថ្មពួកបានបញ្ជាក់ប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងដែលប្រឈមកង្វះទឹកជារៀងរាល់ឆ្នាំ។

ក្រោយកម្លាំងយោធានិងមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល២ថ្ងៃនេះបានប្រមាណ៩០ភាគរយ និងបន្តធ្វើនៅថ្ងៃស្អែកទៀត នឹងរួចរាល់ឱ្យហើយទាន់ពេលវេលាសម្រាប់ប្រើប្រាស់ទឹកជាប្រចាំ លោក លីវ សុគុណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងៗកងកម្លាំងវរសនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ក្រៅពីការស្នូលក្នុងអង្គភាពត្រូវបានជួយដល់ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ បានជួយអន្តរាគមន៍ទាន់ពេលវេលា និងប្រមូលផលស្រូវជូនប្រជាកសិករជាក់ស្តែងបែបនេះបានចូលរួមស្តារពើក និងបារចក កំប្លោកដើម្បីសម្អាតបរិស្ថាន ជុំវិញនៃប្រាសាទដើម្បីទុកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំង ដែលឈមនឹងការខ្វៈទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋផងដែល៕

CATEGORIES
Share This