លំនៅដ្ឋាន និងហាងលក់ដូរ នៅអូរខៃដនជាច្រើន ព្រមទាំងរថយន្ត១គ្រឿង រងការខូចខាតដោយខ្យល់កន្ត្រាក់
បន្ទាយមានជ័យ ៖ លំនៅដ្ឋាន និងហាងលក់ដូរជាច្រើននៅរមណីដ្ឋានអូរខៃដន និងរថយន្តមួយគ្រឿងរបស់អ្នកការសែតម្នាក់ឈ្មោះ ផូ ប៊ុនថន ត្រូវបានខ្យល់ កន្ត្រាក់ បក់បោកប៉ើងដំបូល និងបាក់ដើមឈើសង្កត់លើ ។
ហេតុការគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ខែ២០២៤ ស្ថិតនៅចំនុចខ្នងអាងអូរខៃដន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីប្រពន្ធអ្នកកាសែកខាងលើ បានអោយដឹងថា ខណៈមានមានភ្លៀង ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង បានបណ្តាលអោយដំបូលហាងដែលគាត់រស់នៅទីនោះ បានប៉ើងធ្វើអោយគាត់មានការភិតភ័យជាខ្លាំង ជាមួយគ្នានោះខ្យល់ក៏បានបក់បោកដើមឈើ រហូតបាក់មែកសង្កតលើរថយន្តរបស់គាត់ថែមទៀត។
អ្នកស្រីបានអោយដឹងទៀតថា ហេតុការនេះកើតឡើងចំពេលគ្រួសាររបស់គាត់ កំពុងធ្វើដំណើរទៅចូលរួមពិធីសន្និបាតបូកសរុបការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យIPA នៅភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយហេតុការនេះភ្លាម លោកបានដឹកនាំក្រុមការងារសង្កាត់ ចុះជួយអន្តរាគមន៍ជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ។ ដោយក្នុងនោះព័ត៌មានបឋមមិនទាន់កំណត់បានថា មានលំនៅដ្ឋានឬហាងលក់ដូររបស់បងប្អូនប្រជាពលរដ្ឋប៉ុន្មាន រងការខូចខាតទេតែគ្រានតែដឹងថា ផ្ទះអ្នកកាសែករងការខូចខាតជាងគេហើយផ្ទះ ឬហាងនៅមួយជួរខ្នងអាងអូរខៃដន ត្រូវរងគ្រោះប៉ើងដំបូលធ្លាក់មកលើថ្នល់រថភ្លើង ដែលសមត្ថកិច្ចយើងកំពុងតែចុះរើចេញពីផ្លូវរត់ភ្លើង។
សូមបញ្ជក់ថា រយៈពេលពីថ្ងៃនេះ ខេត្តបន្ទាយមានជ័យទទួលរងនៅគ្រោះធម្មជាតិ បណ្តាលអោយមានលំនៅដ្ឋានពលរដ្ឋជាច្រើន ត្រូវរងការខូចខាត់ដួលរលំប៉ើងដំបូលជាបន្តបន្ទាប់ ៕
ដោយ ៖ សាលី