ឆេះរថយន្ត ០២គ្រឿង ដែលចតចោលនៅក្នុងផ្ទះពលរដ្ឋ សង្ស័យឆ្លងប្រព័ន្ធភ្លើង

បាត់ដំបង ៖ សង្ស័យឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គីភ័យ ឆេះរថយន្តចំនួន០២គ្រឿង ដែលចតចោលនៅក្នុងផ្ទះបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបនិងសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង ២១និង១៥នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចហាងម៉ូតូអាយអូរតូ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ធា នៅមុនពេលកើតហេតុ គេបានលឺសំឡេងផ្ទុះចេញពីរថយន្ត ដែលចតចោលខាងក្នុងហាង ហើយក៏ស្រាប់តែឃើញមានអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅវអស់ចំនួន០២គ្រឿង ដែលមួយគ្រឿងម៉ាកបាឡែន ដែលមានផ្លាកលេខ ភ្នំពេញ 2P-1196 និងមួយគ្រឿងទៀតម៉ាកតូយូតាវីត ពាក់ផ្លាកលេខ បាត់ដំបង 2B-2714  ដែលមានម្ចាស់ឈ្មោះ ស្រី ណី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ ភ្លាមៗបានប្រជាពលរដ្ឋអ្នកជិតខាងចុះអន្តរាគមន៍ជួយគាស់ទ្វារដើម្បីចូលរុញរថយន្តទាំងពីរគ្រឿងចេញមកខាងក្រៅហាងដើម្បីធ្វើការពន្លត់ ខណៈដែលម្ចាស់កំពុងស្លន់ស្លោនៅខាងក្នុង បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការចំនួន០១គ្រឿងចេញមកជួយបាញ់ទឹកពន្លត់ដោយប្រើប្រាស់អស់ទឹក០១ឡានផងដែរ ដែលករណីសមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី(ឆ្លងប្រព័ន្ធភ្លើងរថយន្ត) ៕
ដោយ ៖ សាលី

CATEGORIES
Share This