អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យប្រព័ន្ធធរាសាស្គ្រ តម្រូវការវិស័យកសិកម្ម

បន្ទាយមានជ័យ ៖ អភិបាលរងខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធរាសាស្គ្រ មានអាង និងប្រឡាយតម្រូវការវិស័យកសិកម្ម ដែលចុះពិនិត្យនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅឆ្នាំ២០២៤នេះ ខេត្តបន្ទាយមានជ័យ បានធ្វើការជួសជុលអាងចំនួន៣កន្លែងមាន ៖ ១.អាងទឹកវាំងហែងមានទំនប់អាងប្រវែង៦,២៣គីឡូម៉ែត្រ ផ្ទៃអាងទំហំ៤៥៦,៨ហិកតា បរិមាណទឹក៧.៩០០.០០០ម៉ែត្រគូប អាចស្រោចស្របផ្ទៃដីស្រូវវស្សា២,៦០០ហិកតា និងស្រោចស្របស្រូវប្រាំង២២០ហិកតា ។ ២.អាងទឹកពង្រមានទំនប់អាងប្រវែង៧,០១គីឡូម៉ែត្រ អាងមានទំហំ៣៤០ហិកតា បរិមាណទឹក៦.៩០០.០០០ម៉ែត្រគូប អាចស្រោចស្របស្រូវវស្សាបាន២,៥៧០ហិកតា ស្រូវប្រាំង២២០ហិកតា។ ៣.អាងកន្សែងមានទំនប់ប្រវែង៧,១២០គីឡូម៉ែត្រ អាងមានទំហំ៨៣០ហិកតា បរិមាណទឹក២២.៨០០.០០០ម៉ែត្រគូប ស្រោចស្របស្រូវវស្សា៦,៣៦០ហិកតា ស្រូវប្រាំង១,៣១០ហិកតា។

លោកបានបញ្ជាក់ថា កសាងប្រឡាយមេរំដោះទឹក និងស្រោចស្របវិស័យកសិកម្មមានប្រវែង៨៧,៦គីឡូម៉ែត្រ និងចាក់បេតុងប្រវែង៤០,១៨០គីឡូម៉ែត្រ មាត់ប្រឡាយ៤០ម៉ែត្រ បាតប្រឡាយ២២ម៉ែត្រ សរុបរួមទទឹងប្រឡាយ និងខ្នងភ្លឺសងខាងមានប្រវែង៧០ម៉ែត្រ។កសាងសំណង់សិល្បការ រឺសំណង់ស្ទាក់ទឹកមានចំនួន២០៧កន្លែង និងគម្រោងស្តាអូរប្រឡាយក្តាន់ប្រវែង៦,៥០០ម៉ែត្រ និងសំណង់សិល្បការរឺសំណង់ស្ទាក់ទឹក១៦កន្លែង។

លោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍន៍ភាពការងារគុំម្រោងអភិវឌ្ឍន៍ប្រព័ន្ធធរាសាស្គ្រ ជួសជុលកសាងអាងចំនួន៣កន្លែង និងកសាងប្រឡាយមេ និងស្តាប្រឡាយ នៅខេត្តបន្ទាយមានជ័យ ត្រូវបានកសាងបានប្រមាណ៣៩,៤៩ភាគរយ ហើយគម្រោងកសាង និងអោយរួចឆាប់ៗនេះ ដើម្បីកាត់បន្ថយទឹកជំនន់ និងតម្រូវលើវិស័យកសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ ៕

CATEGORIES
Share This