Connect with us

ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយសិស្សសាលាម្នាក់រងរបួសសន្លប់ស្តូកស្តឹង

ខេត្តបាត់ដំបង! យុវសិស្សម្នាក់រងរបួសសន្លប់ស្តូកស្តឹងក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង​ ០៦នឹង៤០នាទី​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំនុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកឃ្លិកពណ៌សមួយគ្រឿង ពាក់ស្លាកលេខ​ បាត់ដំបង​ 1AA-4158 ​បេីកបរដោយយុវសិស្សម្នាក់ឈ្មោះ លេង វាសនា មុខរបរជាសិស្សថ្នាក់ទី១២” L ” នៃវិទ្យាល័យនេតយ៉ង់ មានទីលំនៅក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកឃ្លិចពណ៌សដូចគ្នា មិនស្គាល់ស្លាកលេខ និងមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងទៅត្បូង មិនប្រកាន់ស្តាំ(ចេញពីតូបហូបបាយ)ក៏ជ្រុលទៅបុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលអោយធ្លាក់ចូលប្រឡាយ និងអ្នកបើកបរសន្លប់ស្តូកស្តឹង ចំណែកជនបង្កលើកម៉ូតូបើកគេចខ្លួនបាត់ស្រមោល។

​ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យដោយខ្លួនឯង និងមិនមានការវាស់វែងពីសមត្ថកិច្ចជំនាញនោះទេ ដោយសារភាគីម្ខាងទៀតមិនស្គាល់ស្លាកលេខម៉ូតូ និងមិនស្គាល់អត្តសញ្ញាណមនុស្ស។