ប្រកាសតែងតាំងលោកឧត្តមសេនីទោ យ៊ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងបំពាក់ឋានន្តរសក្តិឧត្តមសេនីយ៍ឯក (ផ្កាយបី)
ភ្នំពេញ ៖ នាយយឧត្តមមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជាកាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ។
យោងតាមអនុក្រីត្យរាជរដ្ឋាភិបាលលេខ១១៥ អនក្រ.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្តីពីការតែងតាំងមុខតំណែនមន្រ្តីនគរបាលបានសម្រេចតែងតាំងលោកឧត្តមសេនីទោ យ៊ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ។ ក្រៅពីការប្រកាសផ្ទេរភារកិច្ច តែតាំងមុខតំណែង ដល់នាយនគរបាលចំនួនបួនរូបខាងលើ នាយយឧត្តមសេនីយ៍ ស ថេត ក៏បានបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូនលោកឧត្តមសេនីទោ យ៊ាំ ស៊ីងម៉ៅ ផងដែរ ៕