សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត តែងតាំង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ យុំា ស៊ីងម៉ៅ អត្តលេខ ៖ ៦៦៣១៥ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។

នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

CATEGORIES
Share This