លោក ស៊ាប កែវជីវ៉ា ដឹកនាំធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងវត្ត តេជះរង្សី ហៅវត្ត បឹង
ព្រះវិហារ ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោក ស៊ាប កែវជីវា អភិបាលស្រុកសង្គមថ្មី បានដឹកនាំមន្ត្រីរាជការជុំវិញស្រុក ប្រារព្វធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យទុកកសាងសមត្ថផលនានា នៅក្នុងវត្តតេជះរង្សី ហៅវត្តបឹង ស្ថិតនៅភូមិប្រធាតុ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
លោក ស៊ាប កែវជីវា បានថ្លែងការ ផ្តាំផ្ញើទៅកាន់ព្រះសង្សគ្រប់ព្រះអង្គរួមសាមគ្គីគ្នាថែរក្សាការពារ ជាតិ សាសានា ព្រះមហាក្សត្រ រួមគ្នាថែរក្សាវប្បធម៌ អរិយធម៌
វប្បធម៌ កេរ្តិ៍ដូនតាខ្មែរ ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ហើយក៏មានកាតព្វកិច្ចចូលរួមអភិវឌ្ឍន៍ប្រទេស ដើម្បីសង្គមយើងទាំងអស់គ្នា ។
ជាមួយគ្នាផងដែរ លោក ស៊ាប កែវជីវ៉ា បានសម្តែងការអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ជួយកសាងនូវហេដ្ឋារចនាសម្ពន្ឋ័នានា អោយមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសផ្លូវគមនាគមន៍ មន្ទីរពេទ្យ វត្តអារ៉ាម សាលារៀន ទឹក ភ្លើង ចូលមកដល់ទីជនបទហើយ ទោះនៅទីណាក៏មានផ្លូវល្អដែរ ៕
ដោយ ៖ រ៉ាស៊ី