ថ្ងៃឃោសនាបោះឆ្នោតដំបូងសម្រាប់គណបក្សប្រជាជនមានសមាជិកចូលរួមច្រើនលើសលប់ ខណៈដែលបក្សផ្សេងៗមានតិចតួចប៉ុណ្ណោះ

ខេត្តបាត់ដំបង! ក្នុងទិវាបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ សម្រាប់គណបក្សប្រជាជនមានសមាជិកចូលរួមយ៉ាងច្រើនលើសលប់ ខណៈដែលគណបក្សផ្សេងៗមានត្រឹមតិចតួចប៉ុណ្ណោះ។

ជាមួយទិវាបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះដែរសម្រាប់ខេត្តបាត់ដំបងគណបក្សប្រជាជនបានធ្វើពិធីជួបជុំ សមាជិក សមាជិកាបក្សនៅបរិវេណ សួន នាគបាញ់ទឹក ក្រុងបាត់ដំបង
ក្រោមវត្តមានដ៏ ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡា ហោម ស ខេង អនុប្រធាន គណបក្សប្រជាជន កម្ពុជា ប្រធាន ក្រុម ការងារ ចុះមូលដ្ឋានខេត្ត បាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌល បាត់ដំបង ផងដែរ។

ហើយបើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លទ្ធផលផ្លូវការស្តីពីចំនួនឃុំ សង្កាត់ដែលគណបក្សនយោបាយបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ជាផ្លូវការមាន១០ គណបក្ស ក្នុងនោះមាន
– គណបក្សប្រជាជនមាន ១០៣ ឃុំសង្កាត់
– គណបក្សភ្លើងទៀនមាន ១០៣ ឃុំ សង្កាត់
– គណបក្សហ៊្វុនស៊ិនប៉ិចមាន ៤៨ ឃុំ សង្កាត់
– គណបក្សខ្មែរស្រលាញ់ជាតិមាន ៥៤ ឃុំ សង្កាត់
– គណបក្សខ្មែររួបរួមជាតិមាន ៣៩ ឃុំ សង្កាត់
– គណបក្សប្រជាធិបតេយ្យមូលដ្ឋានមាន ១ ឃុំ សង្កាត់
– គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមាន ១ ឃុំ សង្កាត់
– គណបក្សខ្មែរតែមួយមាន ២ ឃុំ សង្កាត់
– គណបក្សកែទម្រង់កម្ពុជាមាន ១ ឃុំ សង្កាត់
– គណបក្សសញ្ជាតិកម្ពុជាមាន ១ ឃុំ សង្កាត់ ។

CATEGORIES
Share This