ក្រុមហ៊ុន ASK & KH ចោទគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ប្រពន្ធមេឃុំអូរបីជាន់ រំលោភយកដីក្រុមហ៊ុនពុះលក់ បង្កឲ្យអ្នកទិញមានទំនាស់ដីធ្លី
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាអ្នកទិញដីរបស់ក្រុមហ៊ុនគំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ដែលគេដឹងថាម្ចាស់ក្រុមហ៊ុន ត្រូវជាប្រពន្ធរបស់លោក តុល សារិន ជាមេឃុំអូរបីជាន់ នឹងធ្លាក់ក្នុងទំនាស់ដីធ្លីនៅពេលខាងមុខដោយមិនដឹងខ្លួន ខណៈដីដែលក្រុមហ៊ុន ពៅ វណ្ណា ពុះលក់នេះ ត្រូវបានក្រុមហ៊ុន ASK & KH គ្រុប ចោទថាបានរំលោភយកដីរបស់ក្រុមហ៊ុន ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ពោលគឺដី នៅក្នុងគំរោងដីឡូត៍របស់ក្រុមហ៊ុន ពៅ វណ្ណា ទាំងមូលតែម្ដង ។ ហើយក្រុមហ៊ុន ASK&KH គ្រុប អាចនឹងប្ដឹងលោក តុល សារិន មេឃុំអូបីជាន់ និងប្រពន្ធឈ្មោះ ពៅ វណ្ណា ក្នុងមូលហេតុទាំងដឹងហើយលឺហើយថា ដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KH គ្រុប មានទាំងចំណាររបស់សម្ដេចតេជោ និងភាគីក្រុមហ៊ុន មានការជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បែរជាមកធ្វើបំពានទាំងខ្លួនជាមេឃុំ ហ៊ានចេញលិខិតបំបែកក្បាលដី លក់ទិញ។
តាមតំណាងក្រុមហ៊ុន ASK & KH គ្រុប បញ្ជាក់ថា គំរោងអភិវឌ្ឍន៍ក្រុមហ៊ុន ពៅ វណ្ណា ក្រុមហ៊ុនលក់ដីឡូត៍ របស់លោក តុល សារិន មេឃុំអូរបីជាន់ និងប្រពន្ធឈ្មោះ ពៅ វណ្ណា កំពុងពុះដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតែបង្ក និងបង្កើតភាពក្ដៅក្រហាយដល់ពលរដ្ឋបង្កើតរឿងវិវាទដីធ្លីបន្ថែមទៅដល់ប្រជាពលរដ្ឋ ដោយដើរបញ្ច្រាសទិសគោលការណ៍ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល និងកំពុងតែផ្គើនអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះទីតាំងដីឡូត៍ទាំងអស់ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KHគ្រុប មិនមែនដីរបស់ក្រុមហ៊ុន ពៅ វណ្ណា នោះឡើយ។
តំណាងភាគីក្រុមហ៊ុន ASK&KHគ្រុប បានបញ្ជាក់ទៀតថា ក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ ពៅ វណ្ណា របស់លោក តុល សារិន និងលោកស្រី ពៅ វណ្ណា បានរំលោភយកដីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា (ដប់ប្រាំមួយហិកតា) ពោលគឺដីនៅក្នុងគំរោងដីឡូត៍របស់ក្រុមហ៊ុន ពៅ វណ្ណា ទាំងមូលតែម្ដង ហើយពេលនេះក្រុមហ៊ុន ASK&KH គ្រុប អាចនឹងប្ដឹងលោក តុល សារិន មេឃុំអូបីជាន់ និងប្រពន្ធឈ្មោះ ពៅ វណ្ណា ដោយមូលហេតុទាំងដឹងហើយលឺហើយថា ដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ASK & KH គ្រុប មានទាំងចំណាររបស់សម្ដេចតេជោ និងភាគីក្រុមហ៊ុន មានការជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បែជាមកធ្វើបំពានទាំងខ្លួនជាមេឃុំ ហ៊ានចេញលិខិតបំបែកក្បាលដី និងលក់ទិញ។ ក្រុមហ៊ុនក៏បានអំពាវនាវដល់ពលរដ្ឋកុំទិញក្នុងតំបន់ដែលក្រុមហ៊ុនគ្រប់គ្រង ដែលអាចនាំអោយមានទំនាស់ខាត់ពេលវេលា និងថវិកា។
ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺណាមួយពីលោក តុល សារិន មេឃុំអូរបីជាន់ បានទេ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
ដោយឡែករដ្ឋបាលស្រុកអូរជ្រៅ បានប្រាប់អ្នកសារព័ត៌មានយើងដឹងតាមទូរសព្ទថា សាលាស្រុកធ្លាប់ទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ពីក្រុមហ៊ុន ASK & KH គ្រុប ដែរ តែសុំឲ្យក្រុមហ៊ុនធ្វើលិខិតជាលាយលក្ខអក្សមកកាន់អាជ្ញាធរ ដើម្បីសុំឲ្យសាលាស្រុកមានវិធានការទប់ស្កាត់ការចេញប័ណ្ណកម្មសិទ្ធផ្ទេរផ្ទូ ប៉ុន្តែមិនឃើញក្រុមហ៊ុមមកទេ ចំពោះក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពលក់ដីហ្នឹង បានស្នើសុំច្បាប់តាំងពីឆ្នាំ២០១៩ម្លេះ ដូច្នេះប្រសិនជាក្រុមហ៊ុន ASK & KH គ្រុប គិតថាមានបញ្ហាសូមធ្វើលិខិតមកសាលាស្រុក សាលាស្រុកនឹងធ្វើការជូន ៕