គ្រាប់កាំភ្លើងAK ចំនួន១០កេះ ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលភ្ជួរដីចំការ

បាត់ដំបង ៖  គ្រាប់កាំភ្លើងAK ចំនួន១០កេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅពេលចុះភ្ជួរដីចំការ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើ កម្លាំងផ្នែកសឹករងសំពៅលូន ដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច មេបញ្ជាការកងអនុសេនាតូចទី២ បានសហការជាមួយកម្លាំងនគរបាលវរៈ៨១៧ និងកម្លាំងវរៈសេនាតូច៥៣៣ រួមជាមួយក្រុមការងារសុីម៉ាក់បានចុះទៅពិនិត្យជាក់ស្តែង។

ក្រោយពីចុះពិនិត្យជាក់ស្តែង ឃើញថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញ ជាប្រភេទគ្រាប់កាំភ្លើង AK ដែលមានចំនួន សរុប១០កេះ ស្មើនឹង ៧០០០គ្រាប់ បន្ទាប់មកក្រុមការងារសុីម៉ាក់ បានយកទៅរក្សារទុកដើម្បីរងចាំពេលវេលាដុតបំផ្លាញចោល នៅពេលក្រោយ៕
ដោយ ៖ សាលី

CATEGORIES
Share This