នគរបាលស្រុកកំរៀង បង្ក្រាបទីតាំងល្បែងស៊ីសងបៀរឡាស់ ១ន្លែង ឃាត់ខ្លួនមនុស្ស០៧នាក់

បាត់ដំបង ៖ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរឡាស់) មួយករណី ក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងក្រោយផ្ទះផ្សារខេអឌីស្រុកកំរៀង ស្ថិតក្នុងក្រុមទី០៨ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៧នាក់ ដកហូតបៀរ ចំនួន០២ហ៊ូ ,ម៉ូតូចំនួន០៥គ្រឿង និងប្រាក់ខ្មែរចំនួន ១៦០០០រៀល ។

ក្រោយពីនាំខ្លួនយកមកសាកសួរ អ្នកពាក់ព័ន្ធទាំង០៧នាក់ខាងលើ ត្រូវបានផ្នែកនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយវិលត្រឡប់ទៅផ្ទះរៀងៗ ខ្លួនវិញផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This