ប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាតមកពី៤ភូមិ ក្នុងឃុំអូរដំបង១ ទទួលបានអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង
ខេត្តបាត់ដំបង! ប្រជាពលរដ្ឋជាចាស់ជរាមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារមកពី៤ភូមិ ក្នុងឃុំអូរដំបង១ នៃស្រុកសង្កែ បានទទួលអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំអូរដំបង១។
ពិធីជួបសំណេះដំណាលនឹងនាំយកអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់ពលរដ្ឋជាចាស់ជរា មានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះដែរ ប្រព្រឹត្តរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនឃុំអូរដំបង១ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ស្ថិតនាឱកាសនោះដែរ ឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំអូរដំបង១ បានមានប្រសាសន៍ថា គណបក្សប្រជាជនជាបង្អែកដ៏រឹងមាំសម្រាប់ពុកម៉ែបងប្អូនទៅអនាគត ហើយក៏ជាសសរទ្រូងគ្រឹះដ៏រឹងមាំមួយដែលនាំពុកម៉ែបងប្អូអោយថ្កុំថ្កើងរុងរឿង ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ លោកបានខិតខំយកចិត្តទុកដាក់ស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរហូតដល់វ៉ាក់សាំងចាក់មិនចេះអស់ រហូតក្មេងអាយុ៣ឆ្នាំក៏ត្រូវចាក់វ៉ាក់សាំងផងដែរ ហើយអ្នកដែលអត់ទាន់បានចាក់ដូសទី៣ត្រូវតែទៅចាក់អោយដល់ ដើម្បីការពារបន្តប្រយុទ្ធប្រឆាំង បន្តនៅការការពារខ្លួន ព្រោះរាល់ថ្ងៃយើងទទួលបានជោគជ័យរហូតមិនមានអ្នកឆ្លងថ្មី។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជនចាស់ជរា មានជីវភាពខ្វះខាតនាពេលនេះមាន,អង្ករ ,ត្រីខ ,សាច់ក្រក ,និងទឹកសុទ្ធផងដែរ។