សូមឲ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច ៤ដងក្រោយសម្រាល និងយកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ

បន្ទាយមានជ័យ ៖ ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារក និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានផ្ញើសារលិខិតអំពាវនាវដល់ ស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិចបួនដង តាមពេលវេលាកំណត់ក្រោលពេលសម្រាល សុំឲ្យស្ត្រីដែលជាមាតាទៅពិនិត្យសុខភាព និងយកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់។

ជាមួយគ្នានេះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការពង្រឹងការថែទាំសុខភាពឆ្ពោះទៅ ដណ្តប់សុខភាពជាសកល បានគូសបញ្ជាក់ឲ្យឃើញនូវសមត្ថភាពយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តអនុវត្តន៍ នូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ និងការឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍ជាតិ-អន្តរជាតិ អាចឆ្លងរីករាលដាលនៃជំងឺកូវីដ-19  និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រី ដែលមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម ២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន។

ឯកឧត្ដមបន្តថា ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍន៍ធនធានមនុស្ស វិស័យសុខាភិបាល ឆ្លេីយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសការថែទាំសុខភាព មាតា ទារក និងកុមារនៅកម្ពុជា ។ ក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្តេជ្ញាចិត្តចូលរួមគាំទ្រ និងខិតខំបន្តអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ នឹងពេលមានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពដល់កុមារ ការទប់ស្កាត់ជំងឺឆ្លង ដូចជា ៖ ការចម្លងនូវមេរោគអេដស៍ សើស្បែក និងថ្លើមប្រភេទបB   ពីម្តាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥%  នៅឆ្នាំ២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ទិវាសុខភាពមាតា ទារក និងកុមារនេះផងដែរ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានចែកជូននូវ អំណោយមនុស្សធម៌ ដល់ស្ត្រីដែលមានផ្ទៃពោះ ទារក កុមារតូចៗ ចំនួន៤០នាក់  ម្នាក់ៗទទួលបាន មីជាតិមួយកេស, ត្រីខ១០កំប៉ុង, ទឹកដោះគោឆៅ ១ឡូត៍, ទឹកសណ្តែក១យួរ  នំប្រៃ១ថង់, ទឹកដោះគោខាប់ ២កំប៉ុង, កន្សែងពោះគោធំ១, សាប៊ូកក់សក់កូនង៉ា១, ម្សៅលាប១ដប, និងថវិកាមួយចំនួនផងដែរ ៕

CATEGORIES
Share This