ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានប្រារព្ធពិធីក្រុងពាលីកសាងអាគារស្នាក់ការថ្មីនៅស្រុកឯកភ្នំ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានប្រារព្ធពិធីបួងសួងក្រុងពាលីសាងសង់អាគារស្នាក់ការសហភាពសហព័ន្ធយុវជនស្រុកឯកភ្នំ ០១ខ្នងទំហំ ១៤ម៉ែត្រX១២ម៉ែត្រ ។
ពិធីបួងសួងក្រុងពាលីសាងសង់អាគារស្នាក់ការថ្មីនេះដែរ បានប្រារព្ធរៀបចំធ្វើឡើងនៅក្នុងទឹកដីស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោក យី សុងគី អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង លោក សុខ ប៊ុនដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ការប្រារព្ធរៀបចំពិធីបួងសួងក្រុងពាលីនេះដែរក្នុងគោលបំណងគឺដើម្បីសុំដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខសប្បាយក្នុងដំណើរការសាងសង់អគារស្នាក់ការថ្មីជូនដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីក្រោមឱវាទដើម្បីទុកធ្វើការបំរើដល់ប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។