ប្រកាសផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចជូនមន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ១៣២រូប

បន្ទាយមានជ័យ ៖ មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ១៣២រូប ត្រូវបានប្រកាសផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ច នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អស់លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩ និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើននាក់ទៀតចូលរួមផងដែរ ។

ក្នុងពិធីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍សំណេះ￸សំណាល សួរសុខទុក្ខដល់កងកម្លាំងក្រោមឱវាទទាំងអស់ និងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះ￸មេរោគកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយពីយើងទេ និងបានដាក់ផែនការពារសន្តិសុខ និង រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបើកយុទ្ធនាការឃោសនា និងពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ ផ្ដាំផ្ញើទៀតថា សូមឱ្យកងកម្លាំងទាំងអស់ដែលទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើប្រគល់ជូនយកទៅអនុវត្តឱ្យបានល្អប្រសើរផងដែរ ៕

ដោយ ៖ សម្បត្តិ សីហា

CATEGORIES
Share This