កម្ពុជា-ថៃ បើកកិច្ចប្រជុំពិភាក្សាលើការបើកអោយដំណើរការច្រកទ្វាព្រំដែនអានសេះ-អានម៉ា ទៅជាច្រកអន្តរជាតិ ដើម្បីបម្រើអោយវិស័យសេដ្ឋកិច្ច នឹងការអភិវឌ្ឍន៍ព្រំដែនសន្តិភាព មិត្តភាព នឹងសាមគ្គីភាពរវាងប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅចំនុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំប្រជុំពិភាក្សាលើការបើកអោយដំណើរការច្រកទ្វាព្រំដែនអាន សេះ-អានម៉ា ទៅជាច្រកអន្តរជាតិ ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ នឹងភាគីថៃដឹកនាំដោយឯកឧត្តម ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុន រាជធានី ព្រមទាំងមានការចូលរួមពីគណៈប្រតិភូនៃខេត្តទាំងពីរជាច្រើនរូបផងដែរ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងថា កន្លងមកយើងសម្រេចបាននូវលទ្ធផលជាច្រើន ដែលកើតឡើងពីខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែនតាមបណ្តោយព្រំដែន ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ(JCR)លើកទី២ ការសម្របសម្រួលដល់ការ ធ្វើជំនួញផលិតផលកសិកម្មឆ្លងកាត់ព្រំដែន ការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែនបាន ឆ្លងដែនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី ការសហ ការរៀបចំរួមគ្នាក្នុងវិស័យប្រពៃណីសាសនា ការដង្ហែរទៀនវស្សា បុណ្យកឋិនទាន ការដាំកូន ឈើ និងបុណ្យប្រពៃណីផ្សេងៗទៀត ព្រមទាំងការបញ្ជូនសិស្ស-និស្សិត ទៅបន្តនៅតាមសកល វិទ្យាល័យនានាក្នុងខេត្តឧប៊ុនរាជធានីផងដែរ។

ជាមួយនេះ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាព សាម គ្គីភាព អោយកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀតរវាងខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជធានី ឯកឧត្តម គីម រិទ្ធី បានស្នើសុំដល់ភាគីថៃនូវសំណើមួយចំនួនដូចជា ស្នើសុំអោយអាជ្ញាធរនៃ ខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានអោយគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន នឹងជម្រុញការបើកអោយដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកអន្តរជាតិ តាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរអោយកាន់តែល្អប្រសើរបន្ថែមទៀត។
បន្ថែមពីនេះ សុំបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំង ពីរ រក្សាបានព្រំដែនសន្តិសុខ មិត្តភាព និងសុំរក្សាស្ថានភាពដើមនៅតំបន់ព្រំដែនដែលមិនទាន់ មានការឯកភាពគ្នា រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ឯកភាពលើខ័ណ្ឌសីមា និងបោះបង្គោលព្រំ តាមតំបន់នោះអោយរួចរាល់ជាស្ថាពរសិន។

សូមបញ្ជក់ថា ការស្នើសុំជម្រុញការបើកអោយដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកអន្តរជាតិ ខាងភាគីថៃនឹងស្នើសុំទៅក្រសួងមហា ផ្ទៃ នៃព្រះរាជាណាចក្រថៃពន្លឿនការបើកអោយដំណើរការច្រកទ្វាមួយនេះ ដើម្បីលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ តាមរយៈការទំនាក់ទំនងការ ផ្លាស់ប្តូរទំនិញរួមគ្នា៕

CATEGORIES
Share This