ពលរដ្ឋរិះគន់ទៅលើអាជ្ញាធរស្រុកមោងឫស្សី ថាបានអនុញ្ញាតអោយមានការសាងសង់ការ៉ាសសាំងនៅជាប់របងផ្ទះរបស់ពួកគាត់

(បាត់ដំបង) ប្រជាពលរដ្ឋរស់នៅក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី នៃខេត្តបាត់ដំបង បានរិះគន់ខ្លាំងៗទៅលើអាជ្ញាធរភូមិ ឃុំ ពិសេសអភិបាលស្រុកមោងឫស្សី ថាបានចេញលិខិតអនុញ្ញាតអោយមានការសាងសង់ការ៉ាសសាំងនៅជាប់របងផ្ទះរបស់ពួកគាត់ដោយមិនគិតពីផលប៉ះពាល់ និងសុវត្ថិភាពរបស់ពួកគាត់ឡើយ។

ហើយបើតាមការលើកឡើងរបស់ម្ចាស់ផ្ទះឈ្មោះ ហេង ណយ ដែលរស់នៅក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឬស្សី នៃខេត្តបាត់ដំបង បានអោយដឹងថា ទីតាំងកំពុងរៀបចំសាងសង់ការ៉ាសសាំងខាងលើនេះ គឺជាកម្មសិទ្ធិរបស់លោក យន ម៉ុង ហួត និងប្រពន្ធឈ្មោះ ទូច ស្រីនាង ហើយទីតាំងមួយនេះមិនមានច្បាប់អនុញ្ញាតចេញពីមន្ទីរជំនាញពាក់ព័ន្ធអ្វីនោះទេ គឺគ្រាន់តែមានការឃុបឃិតគ្នារវាងអាជ្ញាធរ ភូមិ ឃុំ និងស្រុកតែប៉ុណ្ណោះ ជាហេតុធ្វើអោយពួកគាត់មានការព្រួយបារម្ភ និងមិនពេញចិត្តចំពោះអាជ្ញាធម៌មូលដ្ឋានទាំងនេះឡើយ ដូច្នេះមានតែការស្នើរសុំដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជួយអន្តរាគមន៍ត្រួតពិនិត្យនិងបញ្ជប់ការសាងសង់ការ៉ាសសាំងខុសច្បាប់ ដែលមានទីតាំងជាប់និងជញ្ជាំងផ្ទះរបស់ពួកគាត់ដែលមានព្រំដីជាប់គ្នា។

ពាក់ព័ន្ធទៅនឹងទីតាំងដែលកំពុងរៀបចំសាងសង់ជាការ៉ាសសាំងខាងលើ លោក ទេព ហន អភិបាលស្រុកមោងឫស្សី ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺអ្វីបាននោះទេ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយសារទូរស័ព្ទចូលលោកឆ្លើយថាជាប់រវល់បើកឡាន។ចំណែកលោក ស៊ុន ស៊ីធួន ប្រធានការិយាល័យនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ថា ការសាង់សង់នេះគឺមិនត្រូវនោះទេ ដោយនៅទីតាំងខាងលើនោះ គឺជាទីប្រជុំជនហើយមានស្ថានភាពចង្អៀតមិនសមស្របទៅតាមលក្ខណះបច្ចេកទេសក្នុងការសាងសង់នោះឡើយ។

CATEGORIES
Share This