ជិះម៉ូតូមកពីកម្មវិធីមង្គលការ ជ្រុលបុកបង្គោលកំណត់សម្គាល់ផ្លូវ បណ្តាលអោយស្លាប់ភ្លាមនឹងកន្លែង

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្រោយជិះម៉ូតូក្នុងលឿនជ្រុលទៅបុកបង្គោលកំណត់សម្គាល់ផ្លូវកោង កាលពីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ ៥៧B ត្រង់ចំនុចផ្លូវកោង ស្តិតក្នុងភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង បើកបរដោយឈ្មោះ គង់ ណារិន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ធ្វើដំណើរចេញមកពីកម្មវិធីមង្គលការក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត  លុះមកដល់ចំនុចផ្លូវកោងទល់មុខជាងសល់ជួសជុលម៉ូតូ បានគេចរថយន្តពីរគ្រឿងដែលកំពុងជែងគ្នាមកពីមុខក៏ជ្រុលចង្កូតទៅបុកបង្គោលកំណត់ចំនុចសម្គាល់ផ្លូវកោង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This