លោកជំទាវ បាន ស្រីមុំ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល នីធិក្រុង-ស្រុក និងឃុំ-សង្កាត់

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣  បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល នីធិក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសសន៍ថា ការអនុវត្តគម្រោង មូលនីធិ ក្រុង-ស្រុក និងឃុំ-សង្កាត់ គឺ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍជាក់ស្តែង នៅមូលដ្ឋានដោយផ្ទាល់ ដូច្នេះមន្ត្រី ជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិត ខំប្រឹងប្រែងសិក្សា ស្វែងយល់ ឲ្យបានម្មត់ចត់ ដើម្បីអោយការប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើក កម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រី ពាក់ព័ន្ធ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន ពលរដ្ឋ ឱ្យបាន ទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ ទាំង ចំណេះ ដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ច របស់ ខ្លួន ឆ្លើយ តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ រួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបានមានប្រសាសន៍;កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ដែល បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការ ថែរក្សា សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើង ជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោល នយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ៕

CATEGORIES
Share This