សង្ស័យរឿងគំនុំ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខចូលបាញ់ដល់ក្នុងផ្ទះ

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ប្រហារដល់ក្នុងផ្ទះ អស់ជាច្រើនគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោងប្រហែល ១៨និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ និងគ្រូបង្រៀន រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខចូលបាញ់ប្រហារដល់ក្នុងផ្ទះចំនួន០៤បណ្តាលអោយត្រូវដៃចំនួន០២គ្រាប់ និងដោះចំនួនមួយគ្រាប់អោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកសមត្ថកិច្ចជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ពិនិត្យធ្វើកំណត់ហេតុ និងស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីយកមកអនុវត្តតាមនិតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This