សិក្ខាកាមជាង៧០អង្គ-នាក់ ចុះទស្សនៈកិច្ចសិក្សា និងប្រជុំបណ្ដាញប្រចាំឆ្នាំសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍

បាត់ដំបង ៖ អង្គការACT បានដឹកនាំសិក្ខាកាមប្រមាណជាង៧០អង្គ-នាក់ មកពីបណ្តា រាជធានី ខេត្ត ចំនួន០៥ដើម្បីចុះទស្សនៈកិច្ចសិក្សានិងប្រជុំបណ្ដាញប្រចាំឆ្នាំសម្រាប់គម្រោងសារព័ត៌មានសន្តិភាព និងការកសាងសន្តិភាពសហគមន៍។

កម្មវិធីទស្សនៈកិច្ចសិក្សានេះ ធ្វើឡើង រយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់កញ្ញា ស្រី សុធាវី ជានាយិកា និងលោក អ៊ុយ សុខមាស ប្រធានគម្រោងអង្គការACT ដែលមានសិក្ខាកាមចូលរួមជា ព្រះសង្ឃ អជ្ញាធរ ភូមិ ឃុំ ស្រុក សហគមន៍ និងអ្នកសារព័ត៌មាន ប្រមាណជាង៧០អង្គ-នាក់ មកពីបណ្តារាជធានីខេត្ត រួមមាន! បាត់ដំបង ,ភ្នំពេញ ,តាកែវ , ,កំពត ,កណ្តាល ,មណ្ឌលគីរី ,និងក្រចេះ គោលបំណងដើម្បីចែករំលែកបទពិសោធន៍អំពីការផ្លាស់ប្ដូរផ្ទាល់ខ្លួន និងក្នុងសហគមន៍ក្រោយពីបានចូលរួមជាមួយអង្គការACT បង្កើនទំនាក់ទំនងរវាងបណ្តាញរបស់អង្គការACT ល្បាតព្រៃសហគមន៍ និងព្រំដីសម្បទាន ឆ្លុះបញ្ចាំងសកម្មភាព និងសំណូមពរសម្រាប់ACTអនុវត្តឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងទឹកដីនៃខេត្តក្រចេះ ។

ទស្សនៈកិច្ចរយៈពេលបួនថ្ងៃនេះ សិក្ខាកាមទាំងអស់បានពិនិត្យឃើញមានបញ្ហាធំៗចំនួន០២ដែលកំពុងកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកសំបូ ខេត្តក្រចេះ ពាក់ព័ន្ធទៅនឹងដីទីទួលសុវត្ថិភាពរបស់ប្រជាសហគមន៍ ត្រូវបានក្រុមហ៊ុន និងពលរដ្ឋមួយចំនួនតូចកំពុងទន្ទ្រានយក និងព្រៃសហគមន៍កោះខ្ញែរ ដែលរងការកាប់បំផ្លាញ ដែលអាជ្ញាធរគួរតែយកចិត្តទុកដាក់ដោះស្រាយ និងទប់ស្កាត់អោយបាន។

ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សិក្ខាកាមទាំងអស់បានធ្វើបទបង្ហាញអំពីចំណាប់អារម្មណ៍ស្តីពីលទ្ធផលដំណើរទស្សនកិច្ច និងទទួលបានវគ្គបណ្តុះបណ្តាលថ្មីស្តីពី គោលនយោបាយសិលធម៏ និងបរិស្ថាន ,គោលនយោបាយសុខមាលភាពកុមារ ,គោលនយោបាយការរើសអើង និងបៀតបៀនកេរ្តិ៍ និងការជួញដូរ ,គោលនយោបាយប្រឆាំងការជួញដូរមនុស្ស ,និងខ្វាក់យេនឌ័រ អភិបាលកិច្ចពិការ ឬ ពិការភាពគ្រប់គ្រង។

CATEGORIES
Share This