នគរបាលឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់)
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការស៊េីបអង្កេតស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ចោទពីបទឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលទី១.ឈ្មោះ យឿម ម៉ែន ភេទប្រុស អាយុ២១ឆ្នាំ (ជនដៃដល់), ២.ឈ្មោះ សឿប ស៊ីតង ភេទប្រុស អាយុ២៣ឆ្នាំ (បក្សពួក), ៣.ឈ្មោះ វី ខេត ហៅ វ៉ា ភេទប្រុស អាយុ២០ឆ្នាំ (បក្សពួក) ដែលអ្នកទាំង០៣នាក់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១៩នាទី នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូចំនួន០២គ្រឿង បានធ្វេីសកម្មភាពដោយយកកាំបិតខ្វែវកាប់ទៅរបស់ជនរងគ្រោះឈ្មោះ ធឿម ចំរេីន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកូនក្អែក២ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១កន្លែង បណ្តាលអោយរងរបួសបែកហូរឈាម រហូតដល់ស្លាប់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។
ក្រោយពេលឃាត់ខ្លួនសាកសួរធ្វេីកំណត់ហេតុជនសង្ស័យទាំងបីនាក់ បានឆ្លេីយសារភាពថា ពួកខ្លួនបានធ្វេីសកម្មភាពតាមរកជនរងគ្រោះឈ្មោះ ធឿម ចំរេីន ហេីយឈ្មោះ យឿម ម៉ែន បានធ្វេីសកម្មភាពយកកាំបិតខ្វែងកាប់ទៅលេីជនរងគ្រោះ បណ្តាលអោយរងរបួស ពិតប្រាកដមែន ហើយមូលហេតុបណ្តាលអោយមានករណីហិង្សានេះកេីតឡេីង ដោយសារជនសង្ស័យឈ្មោះ យឿម ម៉ែន ផ្ទុះកំហឹងនិងជនរងគ្រោះ ដែលបានទាក់ទងជាមួយប្រពន្ធរបស់ជនសង្ស័យ ៕
ដោយ ៖ សាលី