សូមអញ្ជើញ ពុក ម៉ែ អុំ ពូ មីងបងប្អូន មកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបិទផ្សាយជាសាធារណៈ នៅឯកសារនៃការវិនិច្ឆ័យ ឱ្យបានគ្រប់ៗគ្នា
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ លោក វិ វ៉ា អភិបាលរងក្រុងសិរីសោភ័ណ បានចូលរួមពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិ ស្មើនឹង ២៥៥៨ ក្បាលដី ស្ថិតក្នុងភូមិ២ និងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទីតាំងវត្តមុន្នីសោភ័ណ្ឌថ្មី(ហៅវត្តតាហ៊ី) ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពរដ្ឋ ៕