ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកញញួរវាយបងប្រុសបង្កើត អោយរងរបួសធ្ងន់

បាត់ដំបង ៖ កម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​ល ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ​ សេ​ង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល បានចុះធ្វេីការបង្ក្រាបឃា​ត់ខ្លួនជនសង័្សយ០១នាក់ក្រោយយកញញួរវាយទៅលើបងប្រុសបង្កើតរបស់ខ្លួនអោយរងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង​៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង​ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ផុន សុភ័ណ ភេ​ទប្រុស អាយុ៣១ឆ្នាំ ររស់នៅភូមិក​កោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកញញួរវាយទៅលើជនរងគ្រោះជាបងប្រុសបង្កើតឈ្មោះ ផុន ឆែម​ ភេទប្រុស អាយុ៤៥ឆ្នាំ បណ្តាលឱ្យរងរបួសត្រង់ក្បាល​(របួសធ្ង្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឱ្យជនសង្ស័យធ្វេីសក​ម្មភាពបែបនេះគឺព្រោះតែខ្លួនបានខឹងនិងបងប្រុសបង្កើតចូលមកជួយនៅពេលដែលខ្លួនតាមរករឿងម្តាយបង្កេីត​ទើបខ្លួនយកញញួរវាយលើជនរង​គ្រោះតែម្តង ៕

ដោយ ៖ សាលី

CATEGORIES
Share This