នគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនមួយចំនួន

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង ធ្វើការបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀន មួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខេតុលា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវលំគ្រួសក្រហម ស្ថិតនៅភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន​ ។

ជនសង្ស័យមានឈ្មោះ ព ភរ   ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយ វត្ថុតាមដូចជា ៖ ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ទម្ងន់ ៥១,៤២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ទូរសព្ទដៃ ០១គ្រឿងម៉ាក SAMSUNG, កាបូបលុយពណ៌ខ្មៅចំនួន០១, លុយខ្មែរចំនួន ៤៧,០០០រៀល, ម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម តែម ០២១ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This