ស្អែក​នេះ ​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ត្រូវ​ប្រកាស​ជា​ស្នងការ​រាជធានីភ្នំពេញ ​​

373

ភ្នំពេញ ​៖ លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ត្រូវ​ប្រកាស​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជំនួស​នាយ​ឧត្ដមសេនីយ៍​ជួន​ សុវណ្ណ​ដែល​ត្រូវ​ផ្ទេរភារកិច្ច​និង​តែង​តាំង​ជា​អនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។

តាម​ព័ត៌មាន​ ដែល​ទទួលបាន ​លោក​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​នឹង​ត្រូវ​ប្រកាស​ចូល​កាន់ដំណែង​ជំនួស​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ​នៅសាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញា​ រសៀលថ្ងៃទី១១ ​ខែកញ្ញា ឆ្នាំ២០១៨​ ស្អែក​នេះ​ ។

គួរ​បញ្ជាក់ថា ​កាលពីថ្ងៃទី៨ ​ខែកញ្ញា ឆ្នាំ២០១៨​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​ព្រះរាជ​ក្រឹត្យ ត្រាស់បង្គាប់​ ផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ​ពី​អនុរដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​មាន​ឋានៈ ស្មើរដ្ឋមន្រ្តី​ ជំនួស ​លោក កៅ ខុនដារ៉ា ​ដែល​ត្រូវ​ទទួលភារកិច្ចថ្មី៕ 

ចំណែក