ក្រសួងសុខាភិបាល បន្ដរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣៨នាក់ ជាប្រភេទអូមីក្រុងទាំងអស់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បញ្ជាក់ថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៣៨នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ២៩ករណីឆ្លងក្នុងសហគមន៍។
ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២១,១៨៨នាក់នៅទូទាំងប្រទេស។
ប៉ុន្តែក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ–១៩ សរុបរហូតដល់ ១១៧,៣០៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕
CATEGORIES សុខភាព