នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណី អំពេីលួចម៉ូតូ

បាត់ដំបង! កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណី អំពេីលួចម៉ូតូ។

 

លោក អ៊ុន វុត្ថា នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣  នៅចំណុចក្រុមទី១១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។

 

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ  សំ  បូរ: ភេទប្រុស  អាយុ២៩ឆ្នាំ  មានទីលំនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលជនសង្ស័យខាងលើបានធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម  ស៊េរីឆ្នាំ២០០៥  ពណ៌ខ្មៅ ពាក់ផ្លាកលេខ  បាត់ដំបង  1S-2700 ជារបស់ជនរងគ្រោះឈ្មោះ  ដៀប  គី ភេទប្រុស  អាយុ៥០ឆ្នាំ  មានទីលំនៅក្រុមទី២១ ភូមិតាប៉ុន ឃុំតាប៉ុន  ស្រុកសង្កែ  ខេត្តបាត់ដំបង ។

 

ក្រោយពីឃាត់ខ្លួនវត្ថុតាងម៉ូតូដែលដកហូតត្រូវបានប្រគល់អោយម្ចាស់ដើមវិញ ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់។

CATEGORIES
Share This