លោក អេប សំអាត និងលោក អេប ពៅ និងគ្រួសារ កាន់បិណ្ឌវេណទី៨ នៅវត្តសិរីមង្គល

បន្ទាយមានជ័យ ៖ ដើម្បីចូលរួមក្នុងវិស័យពុទ្ធសាសនានិងរក្សាប្រពៃណីនៃបុណ្យភ្ជុំបិណ្ឌ លោក អេប សំអាតនិងលោក អេប ពៅ រួមនិងក្រុមគ្រួសារ អ៊ុំពូមីង បងប្អូននៅភូមិព្រែករពៅ និងភូមិបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីកាន់បិណ្ឌវេណទី៨ នៅវត្តសិរីមង្គល ស្ថិតនៅឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងពិធីកាន់វេណទី៨ ខាងលើនេះ មានការរៀបចំនិមន្តព្រះសង្ឃ ចំរើព្រះបរិត្តជាជ័យមង្គល, សម្តែងព្រះធម៌ទេសនាគ្រែ១, រាប់បាត្រព្រះសង្ឃ វេរភត្តាហារ និងប្រគេនបច្ច័យព្រះសង្ឃក្នុងវត្ត និងថវិការមួយចំនួនទៀតសម្រាប់កសាងនូវសមិទ្ធផលនានាក្នុងវត្តផងដែរ ។

សូមជំរាបថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជា ប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មានតាំងពីដូនតារៀងមក ហើយតែងតែប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥កើត ដែលមានរយះពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់មាតា បិតា ដូនតា ញាតិការទាំង៧សន្តាន ឬញាតិដែលលោកបានចែកឋានទៅកាន់បរលោក ៕

CATEGORIES
Share This