អង្គការសហប្រជាជាតិ និយាយថា ជនអន្តោប្រវេសន៍ជាង ២.៥០០នាក់ស្លាប់ នៅសមុទ្រម៉េឌីទែរ៉ាណេ
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងញ៉ូវយ៉កថា មនុស្សជាង២.៥០០នាក់ បានស្លាប់ ឬបាត់បាត់ខ្លួន នៅសមុទ្រម៉េឌីទែរ៉ាណេ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៣នេះ ខណៈព្យាយមឆ្លងកាត់មហាសមុទ្រចូលទៅតំបន់អឺរ៉ុប។
ចំនួននេះជាការកើនឡើងខ្លាំងពីចំនួនជនអន្តោប្រវេសន៍ស្លាប់ឬបាត់ខ្លួន ១.៦៨០នាក់ នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។
លោកស្រី Ruven Menikdiwela នាយកប្រចាំនៅការិយាល័យទីក្រុងញ៉ូវយ៉ករបស់អង្គការ UNHCR បាននិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ជួបហានិភ័យនៃការស្លាប់ និងការបំពានសិទ្ធមនុស្សគ្រប់ជំហាន។
បញ្ហានេះកើតមានឡើង នៅថ្ងៃតែមួយនៅពេលដែល ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នា ក្នុងទីក្រុងព្រុចស៊ែល ដើម្បីពិភាក្សាពីរបៀបដោះស្រាយអ្នកដែលកំពុងធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបតាមសមុទ្រ ក្នុងពេលកើនឡើងការព្រួយបារម្ភពីរដ្ឋជាសមាជិក មានប្រទេសអ៊ីតាលី និងអាល្លឺម៉ង់។
រដ្ឋជាសមាជិក និងសភាអឺរ៉ុប បានស្ថិតក្នុងដំណើរការចរចាជាច្រើនឆ្នាំមកហើយ ពីការឈានដល់ដែលនៅវែងឆ្ងាយ នូវការកែទម្រង់ចំពោះប្រព័ន្ធស្វែងរកទីជម្រករួមរបស់ប្លុកនេះ ប៉ុន្តែគ្មានលទ្ធផល។