ទំនប់បង្ហៀរទឹកអាងភាសកំពុងទាក់ទាញ ពលរដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃៗដែលទៅកម្សាន្តលេង

(បាត់ដំបង)! នៅ ទី រួម ខេត្ត បាត់ដំបង មាន រមណីយដ្ឋាន និង កន្លែង ទេសចរណ៍ ប្រមាណ ជាង១០០ កន្លែង ដែលជា គោល ដៅ ទេសចរណ៍ សំខាន់ៗ សម្រាប់ ភ្ញៀវ ជាតិ និង អន្តរជាតិ ហើយថ្មីៗនេះទំនប់បង្ហៀរទឹកអាងភាសមួយកន្លែងដែលមានទីតាំងខាងជើងប្រាសាទឯកភ្នំ ស្ថិតក្នុងទឹកដីស្រុកថ្មគោល ជាប់ព្រំប្រទល់និងស្រុកឯកភ្នំ ក៏បានរួមចំណែកនិងកំពុងមាន ប្រជាប្រិយភាពខ្លាំង ក្នុងការទាក់ទាញ ភ្ភ្ញៀវទេសចរណ៍ក្នុងស្រុករាប់រយនាក់ក្នុងមួយថ្ងៃៗមកលំហែរកម្សាន្តលេង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងលេងទឹកយ៉ាងសប្បាយផងដែរ។

ប្រជាពលរដ្ឋជាទេសចរណ៍ក្នុងស្រុក ដែលទៅកម្សាន្តលេងនៅតំបន់ទំនប់បង្ហៀរទឹកអាងភាសខាងលើ កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ពួកគាត់បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលអាជ្ញាធរបានកសាងទំនប់បង្ហៀរទឹកនេះឡើងជាប្រយោជន៍សម្រាប់នាំទឹកចូលស្រែផង និងជាប្រយោជន៍សម្រាប់បងប្អូនមកកម្សាន្តលេងផង ដែលក្នុងមួយថ្ងៃៗរាប់រយនាក់ ពិសេសថ្ងៃឈប់សម្រាក សៅរ៍ អាទិត្យ គឺមនុស្សច្រើនរហូតរាប់ពាន់នាក់។

ដោយឡែកពលរដ្ឋជាទេសចរណ៍ម្នាក់ទៀតបាន ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលេងក៏ដូចជាអ្នកលក់ដូរនៅទីនេះ សូមចូលរួមថែរក្សាអនាម័យនៅពេលហូបចំណីអារហាររួចសូមវិចខ្ចប់សំរាមទុកដាក់អោយបានល្អ កុំអោយចោលពាសវាលពាសកាលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ និងបរិស្ថាន ពិសេសអ្នកដែលមានកូនតូចៗសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះទឹកហូរខ្លាំងវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។

CATEGORIES
Share This