អាជ្ញាធរស្រុកថ្មគោល និងស្រុកឯកភ្នំ បើកកិច្ចប្រជុំស្តីពីការប្រើប្រាស់ទឹក ក្នុង និងក្រៅអាង ក្រោយមានការស្នើសុំពីប្រជាកសិករ

(បាត់ដំបង) ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋ ក៏ដូចជាកសិករ រស់នៅប្រើប្រាស់ទឹកនៅក្នុងឃុំទាំងបួននៅជុំវិញអាងភាស ដើម្បីបើកទ្វារទឹកទំលាក់ចេញពីអាងបញ្ជៀសការជនលិចស្រូវនិងផ្ទះរបស់ពួកគាត់បន្ទាប់ពីជួបគ្រោះជំនន់ទឹកភ្លៀងហូរធ្លាក់ចេញពីតំបន់ស្រុកបវេល និងថ្មគោល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកថ្មគោល និងស្រុកឯកភ្នំ បានបើកកិច្ចប្រជុំមួយដើម្បីស្វែងរកដំណោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក នូ សម្បត្តិ អភិបាលរងស្រុកថ្មគោល លោកអនុប្រធានមន្ទីរធនធានទឹក លោក ប្រធានក្រុមប្រឹក្សា និងលោកមេឃុំទាំងពីរស្រុក ព្រមទាំងប្រជាពលរដ្ឋនិងកសិករដែលប្រើប្រាស់ទឹកក្នុងឃុំទាំងបួនជុំវិញអាងភាសនេះផងដែរ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាកសិករ ពីប្រធានសមាគមន៍ប្រើប្រាស់ទឹកអាងភាស និងលោកមេឃុំ រួចមក លោក នូ សម្បត្តិ អភិបាលរងស្រុកថ្មគោល ក៏បានរកចំណុចខ្សោយនិងចំណុចខ្លាំង និងទទួលយកនូវគ្រប់សំណើរទាំងអស់ដែលជាការស្ថាបនាដ៏ល្អសំរាប់ប្រជាពលរដ្ឋយើងនៅក្នុងសហគមន៍ ។

លោកបានបញ្ជាក់ថា ចំពោះសហគមន៍និងប្រជាកសិករប្រើប្រាស់ទឹកគឺជាទំនាក់ទំនងដ៏ល្អបំផុតសម្រាប់នៅទីនេះ អាជ្ញាធរនៅជុំវិញគឺជាភ្នែកជាច្រមុះ និងជាទីប្រឹក្សាសម្រាប់សហគមន៍អាងភាសនេះជាចាំបាច់ ហើយលោកក៏បានជ្រាបជាច្រើនក្នុងកិច្ចការងារនេះតាំងពីលោកនៅមិនទាន់ជាអភិបាលរងម្លេះ ព្រោះលោកជាប្រធានកសិកម្មនិងធ្លាប់មកជួយដោះស្រាយពិនិត្យឃើញថាជួបការលំបាករាល់ឆ្នាំ ដូច្នេះអ្វីដែលលោកចង់បានគឺយើងប្រឹងប្រែងរកដំណោះស្រាយចេញពីប្រធានសហគមន៍ផ្ទាល់ ដែលនេះជាការចាំបាច់ ហើយបើប្រធានសហគមន៍បានជ្រាបយល់ពីការងារនេះ។

CATEGORIES
Share This