Connect with us

សន្តិសុខ និង សង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីហិង្សា​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស

បាត់ដំបង ៖ ជនសង្ស័យ០៧នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានអោយដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ​ សុវណ្ណ​ តុលា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់សីមា​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ។ ២-ឈ្មោះ​ បឹង​ ណេ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៤​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ។ ៣-ឈ្មោះ​ អ៊ុន​ វាសនា​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់សីមា​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ៤-ឈ្មោះ​ គង់​ លីហ៊ួរ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ។ ៥-ឈ្មោះ​ ភី​ ផៃ​កុម្ភៈ​ ភេទ​ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ៦-ឈ្មោះ​ វ៉ាង​ ស៊ីហុង​ ភេទប្រុស​ អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតាគាំ១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ។ ៧-ឈ្មោះ​ ប៊ូ​ វីន​ ភេទប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅភូមិភ្នំសំពៅ​ ឃុំ​ភ្នំសំពៅ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​  ជាមួយវត្ថុតាង​ដកហូត​រួម​មាន​ ៖​ កាំបិត​ចំនួន​ ០២​ដេីម​ និងពូថៅ​ ចំនួន​ ០១​ ។

លោកបញ្ជាក់ថា កាលពី​ថ្ងៃទី​០៥​ ខែ​ឧសភា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ០៣​និង០៧​ នាទីទៀបភ្លឺ​ នៅ​ចំណុច​ភូមិ​ដំណាក់ហ្លួង​ សង្កាត់វត្តគរ​ ក្រុង​បាត់ដំបង​  ក្រុម​ជនសង្ស័យ​ខាងលើ​ បាន​ធ្វេី​សកម្មភាពប្រេីប្រាស់​កាំបិត​ និង​ពូថៅ​ កាប់​ទៅ​លេី​ជនរងគ្រោះ​ និង​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ យ៉ាន​ ហ្វាដេល​ ភេទប្រុស​ អាយុ​១៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​  រួច​ក៏បាន​រត់គេចខ្លួន រហូត​មក​ដល់​ថ្ងៃបន្ទាប់ ទេីប​សមត្ថកិច្ច​យេីង​ធ្វេីការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​តែម្តង ។

ក្រោយឃាត់ខ្លួន សាកសួររួចមក ជនសង្ស័យត្រូវបានការិយាល័យ​ជំនាញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ដោយ ៖ សាលី