កម្លាំងនគរបាលខេត្តកំពង់ស្ពឺបង្ក្រាបក្មេងទំនើងមួយក្រុមយកមកអប់រំ ក្រោយបង្ហោះម៉ូតូនៅទីសាធារណៈបង្កហានិភ័យដល់អ្នកដំណើរ

កំពង់ស្ពឺ៖ ក្រោយទទួលបានព័ត៌មានតាមបណ្ដា ញសង្គមហ្វេសប៊ុក អំពីហេតុការណ៍ក្មេងទំនេីងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤ និងក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវរហូតដឹងនិងស្គា ល់ អត្ដសញ្ញាណក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ ដែលរស់នៅក្នុងមូល ដ្ឋានស្រុកសំរោងទង ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាបន្ទាប់ពីកំណត់មុខសញ្ញាហើយក៏ឈានដល់ការឃាត់ ក្រុមក្មេងទំនើងទាំង ៤នាក់ នោះយកមកអប់រំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការអប់រំឱ្យបញ្ឈប់ការបង្ហោះម៉ូតូនេះតទៀតព្រោះវានឹងអាចបង្កជាគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃគ្រប់ពេល។

CATEGORIES
Share This