នគរបាលស្រុកឆ្លូង ឃាត់ខ្លួនជនសង្ស័យជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ចំនួន០២នាក់

ខេត្តក្រចេះ ៖ ជនសង្ស័យប្រុសស្រី ០២នាក់ ជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ និងរកឃើញគ្រឿងញៀនមួយចំនួន កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា  ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ស្លេះ សប់អី ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

លោកវរះសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុក ឆ្លូង បានអោយដឹងថា ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តក្រចេះ  និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ  កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពង្រ និង កម្លាំងប្រជាការពារ បានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះឈ្មោះ ស្លេះ សប់អី ស្ថិតនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ជាលទ្ធផលបាន ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ស្លេះ សប់អី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម និងឈ្មោះ យូ សតះ ភេទស្រី  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាអ្នកពាក់ពន្ធ័ជាមួយជន ឈ្មោះ( ស្លេះ សប់អី) អ្នកទាំងពីរនាក់មានទីលំនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេរលើដងខ្លួនមុខសញ្ញាឈ្មោះ  ស្លេះ សប់អី រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ចំនួន០២កញ្ចាប់តូចនៅក្នុងហោប៉ៅខោ ហើយបានបន្តនិតិវិធីធ្វើការឆែកឆេរលំនៅដ្ឋាន រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យគ្រឿងញៀន ចំនួន០៣កញ្ចាប់ធំ ច្រកក្នុងកំប៉ុងជរ័លាក់ទុកក្នុងទូរដាក់ខោអាវលើផ្ទះ ។ សរុបវត្ថុតាងចាប់យកបាននៅកន្លែងកើតហេតុរួមមាន ៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀនចំនួន ០៥កញ្ជប់ (ធំ ០៣ តូច ០២), ២.កូនកន្រ្កៃ ចំនួន ០១, ៣ . ទូរស័ព្ទចំនួន២ គ្រឿង (ម៉ាក រេមី ១ ណូគា ចុចពិល ០១ ), ៤ . ទុយោ សំរាប់ចូករំលែក ១ នឹងថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួន ។

ក្រោយការឃាត់ ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋានគរបាលស្រុកឆ្លូងដើម្បីកសាងសុំណុំតាមនិតិវិធីបន្តទៅតុលាការ ៕

CATEGORIES
Share This