សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ខណៈកំពុងអង្គុយដុតខ្សែភ្លើងបានពីការលួចយកពីក្នុងរថយន្តក្រុង

(បាត់ដំបង) កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាបន្តបន្ទាប់ក្រោយពួកគេបានធ្វើសកម្មភាពលួចយកសម្ភារៈពីក្នុងរថយន្តក្រុង នៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា! កិច្ចប្រតិបត្តិការខាងលើនេះ ជំហានដំបូងធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី នឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន /, ខ្សែលួសមួយចំនួន /កន្តៀវសំរាប់កាត់ខ្សែរភ្លេីងចំនួន០២ ,/ធុងខ្យល់ចំនួន០១ និងមធ្យោបាយម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីម ពណ៍ខ្មៅ សស៊េរីឆ្នា2014 ដែលមានផ្លាកលេខ បាត់ដំបង 1Q-3878។

ក្រោយពីឃាត់ខ្លួនសាកសួរ នៅវេលាម៉ោង១២និង០០នាទី ថ្ងៃដដែល សមត្ថកិច្ច បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សល់ រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានសាកសួរដោយពួកគេបានឆ្លេីយថា នៅវេលាម៉ោងប្រហែល០៤និង១០នាទីព្រឹក ពួកគេបានធ្វេីសកម្មភាពចូលលួចយកសម្ភារះនៅក្នុងរថយន្តក្រុងដែលបានរក្សាទុកនៅចំណុចទីស្នាក់ការរក្សាទុកវត្ថុតាងគ្រោះថ្នាក់ចរាចរណ៍ និងបទល្មេីសចរាចរណ៍ ស្ថិតនៅក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយពេលធ្វើកំណត់ហេតុនិងស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានកម្លាំងជំនាញក៏សាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។

CATEGORIES
Share This