សមត្ថកិច្ចបន្តយុទ្ធនាការបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ដូចភ្លៀងរលឹមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
(បាត់ដំបង)! នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ ដោ យអនុវត្តតាម យោបល់ដឹកនាំជាប់ជា ប្រចាំរបស់លោកឧត្តមសេនី យ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរ សេ នីយ៍ឯក យី យក់សាន នាយការិ យាល័យនគរបាលប្រឆាំងបទល្មេី សសេដ្ឋកិច្ច បានដឹ កនាំកម្លាំងក្នុងការិយាល័យ ចូលរួមសហការជាមួយសមត្ថកិច្ច មានកម្លាំងប្រតិបត្តិការសឹករង កម្លាំងប្រចាំការនៅគោលដៅភូមិព្រៃចាស់ និងកោះជីវាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង នៃអធិការដ្ឋានន គរបាលស្រុកឯកភ្នំ បានចុះ បង្រ្កាបបទល្មើស នេ សាទដោយខុសច្បាប់នារដូវបិទនេ សាទ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំ ណុចបឹងឆាកហូរ ក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (អតីតឡូតិ៍អភិរក្សលេខ២) ដែលជាលទ្ធផលសមត្ថកិច្ចសម្រេចបានរួមមាន -ចំណុចឆាកហូរ កាប់បំផ្លាញសាច់មង បរាវប្រវែង ៣០០០ម៉ែត្រ ឡុកចាប់ត្រី និងក្បាលបរចំនួន ០៧គ្រឿង (សាច់ដានចំនួន ៣០០០ម៉ែត្រ និងបានប្រលែងកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាមទៅក្នុងបឹងធម្មជាតិវិញផងដែរ។
ចំពោះក្រោយបង្ក្រាបបាន សម្ភារះទាំងអស់នេះត្រូវបានដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តិល្មេីសសមត្ថកិច្ចកំពុងស្វែងរកការកំ ណត់ មុខសញ្ញាដេីម្បីអនុវត្តបន្តតាមនី តិវិធី ច្បាប់៕